Takeo authority deters Vietnam from building boder road in Kirivong District

blogspot.com 25-Aug-2015

អាជ្ញាធរ​ ខេត្ត​តាកែវ​ ទប់ស្កាត់ ​វៀតណាម​ កសាង​ផ្លូវ ​នៅ​ព្រំដែន ​ស្រុក​គីរីវង់

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៥ កក្កដា ២០១៥

\

បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។
 
រូបថត ​ផ្ដល់​ដោយ​ក្រុម ​អ្នក​បច្ចេកទេស ​ខណ្ឌ​សីមា​ បង្គោល​ព្រំដែន ​គោក​ កម្ពុជា​ ទី​៤ អភិបាល​ខេត្ត ​តាកែវ លោក ឡាយ វណ្ណៈ ថ្លែង​នៅ​ថ្ងៃ​ ទី​២៥ ខែ​កក្កដា ថា, អាជ្ញាធរ ​វៀតណាម ក្នុង​ខេត្ត​ ជាប់​​ព្រំដែន, ​ខេត្ត​នេះ បាន​ព្រមព្រៀង ​ផ្អាក ​ការ​ឈូស​ឆាយ និង​កាយ​ដី​ បម្រុង​សាងសង់​ សំណង់​ តាម​ព្រំដែន មាន​ចម្ងាយ ៥០​ម៉ែត្រ ពី​បង្គោល​ព្រំដែន ​លេខ ២៨៩ និង ២៩០ ក្នុង​ស្រុក​គីរីវង់។

លោក​ ថា ការ​ផ្អាក​នេះ បន្ទាប់ ពី​លោក​ បាន​ស្នើ​សុំ​ ឲ្យ​ផ្អាក​សិន ព្រោះ​ ភាគី​វៀតណាម មិន​មាន​លិខិត ​ជូន​ដំណឹង​ មក​អាជ្ញាធរ​ ខេត្ត​ តាកែវ មុន​សាងសង់ ​នៅ​ព្រំដែន​ទេ៖ «គ្រាន់​ ដាក់​គ្រឿងចក្រ​ មក​ធ្វើ​បាន ​ប្រហែល​ ជិត១​ម៉ោង, គឺ​ កាយ​ដី​ កាយ​អី ក៏​ខាង​វរព្រំដែន​យើង​ បាន​ទៅ​ ឃាត់​រួច​ហើយ ហើយ​គាត់​ឯកភាព​ឈប់​ទាំង​ស្រុង​ហើយ ប៉ុន្តែ​គ្រាន់តែ​គ្រឿងចក្រ​គាត់​មិន​ទាន់​ដក។ អ៊ីចឹង​ទេ ខ្ញុំ​គ្រាន់តែ​ទៅ​មើល វា​មិន​ច្បាស់​ថា គាត់​ធ្វើ​អី​ទេ ប៉ុន្តែ​គ្រាន់​យើង​សង្ស័យ​ថា ប្រហែល​ជា​មាន​គម្រោង​ធ្វើ​ផ្លូវ​ល្បាត​តាម​ព្រំដែន​របស់​គាត់ គឺ​ធ្វើ​ចេញ​ពី​ព្រំដែន​ប្រហែល ៥០​ម៉ែត្រ។ កិច្ច​ព្រមព្រៀង​យើង គឺ​ថា គាត់​មុន​នឹង​សាងសង់​អី គាត់​ត្រូវ​ជូន​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក។ ខេត្ត​ធ្វើ​លិខិត​តវ៉ា ថា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​អី​ទេ ព្រោះ​អី​យើ​ង​មាន​ការ​បោះ​បង្គោល​មែន ប៉ុន្តែ​នៅ​មាន​តម្រុយ​​ផ្សេងៗ​ទៀត ដែល​យើង​មិន​ទាន់​ហើយ ១០០% ទេ បាន​យើង​ថា សុំ​ឲ្យ​រក្សា​ស្ថានភាព​ដើម។»

លោក ឡាយ វណ្ណៈ ឲ្យ​ដឹង​ថា ការ​ផ្អាក​មិន​ឲ្យ​វៀតណាម សង់​សំណង់​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​កៀនយ៉ាង (Kien Giang) និង​ខេត្ត​អានយ៉ាង (An Giang) នេះ​គឺ​នៅ​ជាប់​ព្រំដែន​ខេត្ត​តាកែវ កាល​ពី​សប្ដាហ៍​មុន។ លោក​ថា សំណង់​នោះ វៀតណាម​បាន​សង់​ដូច​នៅ​ក្នុង​ខេត្ត​កណ្ដាល ដែរ។

អាជ្ញាធរ​ខេត្ត​តាកែវ បាន​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ ពី​បញ្ហា​កើត​ឡើង​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​នេះ រួចរាល់​ហើយ៕